ទុស្សេខ្សែអាគុយរថយន្តឆ្លងឆេះទាំងកណ្ដាលថ្ងៃត្រង់ នៅស្រុកអង្គស្នួល
កណ្ដាល៖ កាលពីថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថៃ្ងទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២និង៥០នាទីស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល មានអគ្គិភ័យមួយ បានធ្វើឲ្យអ្នកស្រុក និងសមត្តកិច្ចមានការផ្ញាក់ផ្អើល ដោយមានរថយន្តមួយគ្រឿងឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆេះរថយន្ត០១គ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាក់លេខកំពង់ចាម ៣A.៣២.១៥។ ម្ចាស់រថយន្ដឈ្មោះ អៀន អេច ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកកំពង់ថ្ម ខេត្តត្បូងឃ្មំ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ មូលហេតុគឺបណ្ដាមកពីទុស្សេខ្សែអាគុយ។ ការឆ្លងឆេះរថយន្តនេះ ក្រុមពន្លត់អគ្គិភ័យ ប្រើរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យនៃស្នងការដ្ឋាននគបាលខេត្តកណ្ដាល អស់ចំនួន០២គ្រឿង ទើបរំលត់អស់ជាស្ថាពរ។ គួរំលឹកថា ករណីដូចខាងលើនេះ តែងតែកើតមានជាយថាហេតុជាញឹកញាប់ គួរបងប្អូនអ្នកមានរថយន្ត ត្រូវមានការប្រុងប្រយ័ត្ន ហើយត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុនពេលបើកបរ ជាពិសេស អ្នកបើកបររថយន្តដែលប្រើហ្គាស់៕